(보도) 자유아시아방송 [RFA] 크메르어판 2013-6-8
캄보디아 집권당 : 야당 부총재 항의집회에 주요 지방마다 학생 1천명씩 동원
껨 속하 부총재에 대한 항의집회에, 쁘레이 웨잉 도에서 학생 1천명 동원
1,000 students sent from Prey Veng
to protest against opposition leader Kem Sokha
집권 '캄보디아 인민당'(CPP)이 야당의 껨 속하(Kem Sokha, 껨 소카) 부총재 겸 촌재 권한대항에 대한 항의 집회에 참석시키기 위해 강제로 인원을 동원하고 있다고 주장하는 사람들이 많아지고 있다.
집권 CPP가 껨 속하 부총재에 대한 항의시위에 참석할 학생 1천명을 동원했다는 이야기가 밧덤벙(Battambang, 바탐방) 도에서도 나오고 있다.
ឈ្មោះសិស្សជាង១ពាន់នាក់នៅព្រៃវែងត្រូវគេបញ្ជូនឲ្យចូលរួមបាតុកម្មប្រឆាំងលោក កឹម សុខា
សិស្សអនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួននៅខេត្តព្រៃវែង ប្រមាណជាង ១ពាន់នាក់ ដែលចុះបញ្ជីវត្តមានសម្រាប់ធ្វើពលកម្មនៅថ្ងៃសៅរ៍ តែត្រូវគេទម្លាយឲ្យដឹងថា បញ្ជីឈ្មោះរបស់ពួកគេត្រូវបាននាយកសាលាទាំងនោះបញ្ជូនទៅមន្ទីរ បក្សប្រជាជនកម្ពុជា ដោយរាប់បញ្ចូលថា ជាក្រុមអ្នកដែលត្រូវចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៩ មិថុនា ប្រឆាំងលោក កឹម សុខា ទៅវិញ។
ដោយ ម៉ម មុនីរតន៍ RFA
ទន្ទឹមនឹងនេះ សិស្ស និស្សិត ដែលស្នាក់នៅតាមវត្ត និងព្រះសង្ឃនៅរាជធានីភ្នំពេញ ក៏មានសេចក្តីរាយការណ៍មកដែរថា ពួកគេត្រូវបានគំរាមឲ្យចាកចេញពីវត្ត ប្រសិនបើប្រឆាំងមិនចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា នោះទេ។ ពលរដ្ឋនៅខេត្តព្រៃវែង អះអាងថា សិស្សប្រមាណជាង ១ពាន់នាក់ នៅតាមសាលារៀនមួយចំនួនក្នុងខេត្តមួយនេះ បានបដិសេធប្រឆាំងនឹងការបង្ខំពួកគេ ដើម្បីឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃទី៩ មិថុនា ខណៈបញ្ជីឈ្មោះវត្តមានធ្វើពលកម្មនៅចុងសប្ដាហ៍នេះរបស់ពួកគេ ត្រូវបាននាយកសាលាបញ្ជូនបន្តឲ្យទៅមន្ទីរបក្សប្រជាជនកម្ពុជា ថាជាសកម្មជនដែលត្រូវចូលរួមធ្វើមហាបាតុកម្មប្រឆាំងនឹងលោក កឹម សុខា។ ពលរដ្ឋដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៨ មិថុនា ថា សិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យដែលមានអាយុគ្រប់បោះឆ្នោត ត្រូវគេយកឈ្មោះដែលមាននៅក្នុងបញ្ជីវត្តមានធ្វើពលកម្ម ប្រគល់ឲ្យគណបក្សគ្រប់គ្រងអំណាច ថាជាក្រុមស្ម័គ្រចិត្តធ្វើបាតុកម្ម។ លោកគិតថា មន្ត្រីដែលបម្រើការនៅក្នុងស្ថាប័នរដ្ឋ គួរប្រកាន់គោលការណ៍អព្យាក្រឹត និងមានភាពឯករាជ្យ នៅឆ្ងាយពីនយោបាយ៖ «លោក នាយកហ្នឹង ឲ្យយើងធ្វើបញ្ជីវត្តមានសិស្សទាំងអស់ដែលចូលរួមធ្វើពលកម្ម។ ចុងក្រោយមក អាស៊ីញេវត្តមានដែលធ្វើបញ្ជីពលកម្មហ្នឹង ដូចថាបញ្ជីវត្តមានហ្នឹងណា បង្វែរទៅជារឿងថាអ្នកស៊ីញេទាំងអស់ហ្នឹង គឺស៊ីញេយកទៅចូលរួមទៅធ្វើបាតុកម្មជាមួយលោក ជុំ ម៉ី»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីនាយកសាលាមួយចំនួននៅខេត្តព្រៃវែង បានទេ នៅថ្ងៃទី៨ មិថុនា ជុំវិញការរកឃើញថា បានបន្លំឈ្មោះសិស្សដើម្បីធ្វើបាតុកម្មនេះ។ បើទោះជាគម្រោងធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នៅភ្នំពេញមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់ក្ដី ក៏ប៉ុន្តែលោក ខៀវ សុភ័គ អះអាងថា បាតុករដែលត្រូវគេអនុញ្ញាតឲ្យយកញត្តិទៅប្រគល់ដល់លោក កឹម សុខា នោះ មានប្រមាណតែ ៥០០នាក់ទេ។ ចំណែកអ្នកសេសសល់ ត្រូវដង្ហែក្បួនតាមដងវិថីមួយចំនួនក្នុងទីក្រុងទៅតាមការគ្រោង ទុក។ មហាបាតុកម្មនេះ ត្រូវគេគិតថានឹងមិនមានការគំរាមកំហែង ឬត្រូវបង្ក្រាបដោយមន្ត្រីនគរបាលដូចសហជីព ឬបក្សប្រឆាំងធ្លាប់ធ្វើកន្លងមកនោះឡើយ។ តែទោះជាបែបណាក្តី សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៧ មិថុនា ឲ្យដឹងថា ក្នុងករណីកើតមានអំពើហិង្សាក្នុងការធ្វើបាតុកម្មនេះ សមត្ថកិច្ចទាំងអស់ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបានចំពោះអ្នកប្រព្រឹត្តអំពើហិង្សា ដើម្បីបញ្ជូនខ្លួនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ចំណែកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា របស់លោក រ៉ុង ឈុន បានចេញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ មិថុនា ដោយអំពាវនាវដល់សមាជិកសមាជិកាកម្មករកម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ និងពលរដ្ឋទាំងអស់ កុំឲ្យចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៩ មិថុនា នោះ។ ការធ្វើបាតុកម្មនេះ លោក រ៉ុង ឈុន ចាត់ទុកថាគឺជារឿងនយោបាយសុទ្ធសាធ ដែលរៀបចំដោយមនុស្សមួយក្រុមដែលហៅខ្លួនឯងថាជាជនរងគ្រោះក្នុង របបខ្មែរក្រហម តែជាក្រុមស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងជាការរៀបចំដោយអ្នកកាន់អំណាចប៉ុណ្ណោះ។ បន្ថែមលើសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក រ៉ុង ឈុន គិតថា គ្រប់គ្នាពុំគួរទៅចូលរួមធ្វើបាតុកម្មនេះឡើយ ព្រោះជាការរៀបចំដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន។ លោកបន្តថា តែបើបាតុកម្មធ្វើឡើងប្រឆាំងបរទេសឈ្លានពាន គេគួរគប្បីបង្ហាញឆន្ទៈរបស់ខ្លួន ដើម្បីជាតិមាតុភូមិ៖ «បើសិនជា បាតុកម្មទាមទារដេញយួនចេញពីស្រុក បាតុកម្មនោះទាមទារប្រឆាំងទៅនឹងការឈ្លានពានពីប្រទេសជិតខាង បាតុកម្មប្រឆាំងទៅនឹងការកាប់បំផ្លាញព្រៃឈើ បាតុកម្មប្រឆាំងទៅនឹងអំពើពុករលួយ អយុត្តិធម៌សង្គម ក្នុងនាមខ្ញុំ រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា យើងចូលរួមយ៉ាងសកម្ម»។ វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺពីលោក ជុំ ម៉ី បានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។ ក៏ប៉ុន្តែ នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៦ មិថុនា របស់លោក ជុំ ម៉ី បានអំពាវនាវដល់អ្នកចូលរួមមហាបាតុកម្មថា គោលបំណងនៃមហាបាតុកម្មនេះ គឺសំដៅទៅលើតែលោក កឹម សុខា ម្នាក់ប៉ុណ្ណោះ និងមិនប៉ះពាល់ដល់គណបក្សនយោបាយ និងសាច់ញាតិរបស់លោក កឹម សុខា ឡើយ។ ក៏ប៉ុន្តែ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន និងមន្ត្រីរបស់រដ្ឋាភិបាលលោក អះអាងម្ដងហើយម្ដងទៀតថា ការធ្វើបាតុកម្មនេះ គឺកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដរបស់ជនរងគ្រោះក្នុងបនប្រល័យពូជ សាសន៍ និងក្លាយជាអ្នករងគ្រោះបន្ថែមទៀតដោយការប្រមាថពីលោក កឹម សុខា។ ពោល គឺពុំមែនជាការបញ្ចេះកំហឹងដោយរដ្ឋាភិបាលនោះទេ។ តែទោះយ៉ាងណាក្តី ការធ្វើមហាបាតុកម្មនេះ មានការប្រកាសចូលរួមពីលោក ជាម យៀប សមាជិកសភារបស់បក្សប្រជាជនកម្ពុជា កាលពីថ្ងៃសុក្រ ហើយលោកបញ្ជាក់ថា អ្នកតំណាងរាស្ត្ររបស់បក្សកាន់អំណាចមួយនេះ នឹងចូលរួមធ្វើបាតុកម្មជាមួយលោក ជុំ ម៉ី ដែរ។ ចំណែកក្រុមសិស្ស និស្សិត ដែលស្នាក់នៅតាមវត្ត និងព្រះសង្ឃ ត្រូវគេទម្លាយឲ្យដឹងថា ត្រូវបានអាជ្ញាធរខណ្ឌ សង្កាត់ គំរាមឲ្យចាកចេញពីវត្ត ប្រសិនពួកគេប្រឆាំងមិនចូលរួមធ្វើបាតុកម្មនេះ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា កម្លាំងនគរបាលយុត្តិធម៌ត្រូវគេដាក់ពង្រាយក្នុងការបញ្ចៀសហិង្សា កើតឡើង ដើម្បីការពារសន្តិសុខដល់សុវត្ថិភាពរបស់លោក កឹម សុខា។ លោកបន្តថា បើទោះជាការធ្វើបាតុកម្មនេះមានទ្រង់ទ្រាយធំលើសច្បាប់កំណត់ក្ដី ប៉ុន្តែថា នេះគឺជាការផ្ដល់ឱកាសស្មើគ្នា មិនថាបក្សប្រឆាំង អង្គការ សមាគម ឬរដ្ឋាភិបាលនោះទេ។ តែថានេះ គឺជាការអនុវត្តតាមបែបសង្គមប្រជាធិបតេយ្យ៖ «ដូចថាខាងគណបក្ស ប្រឆាំង ក៏គាត់ធ្វើរាប់ពាន់រាប់អីនាក់ដែរ។ ដល់មែនទែនទៅ បើយើងមិនឲ្យធ្វើដូចថាវាម៉េចក៏ធ្វើតែខាងប្រឆាំង។ នេះគឺជាលើកទីមួយដែលគណបក្សដែលគេមិនប្រឆាំង អ្នកអព្យាក្រឹត្យដែលសុំធ្វើ។ ទន្ទឹមនឹងខាងសន្តិសុខ ក៏មានការគិតគូរទៅដល់សុវត្ថិភាពឯកឧត្ដម កឹម សុខា»។ លោក ប៊ូ ម៉េង អនុប្រធានសមាគមក្សេមក្សាន្ត និងជាអតីតអ្នករងគ្រោះនៅគុកទួលស្លែង និងសមាជិកនៃសមាគមក្សេមក្សាន្តចំនួន ១០នាក់ផ្សេងទៀត ប្រកាសជំហរមិនចូលរួមធ្វើបាតុកម្មនេះ និងកំពុងពិចារណាក្នុងការជ្រើសរើសប្រធានថ្មីជំនួសលោក ជុំ ម៉ី៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត ្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
|
첫댓글 거의 국가총동원령 수준이구만요..